អំឡុងពេលចុះពិនិត្យស្ថានភាពព្រំដែននៅក្នុងខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែសីហា អ្នកនាំពាក្យរងកងទ័ពថៃលោកឧត្តមសេនីយ៍ វ៉ាន់ឆាណា សាវ៉ាឌី (Wanchana Sawasdee) បានប្រកាសឱ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ទទួលខុសត្រូវរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នង ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលទាហានថៃចូលរាយបន្លាលួស និងអះអាងថាជាទឹកដីរបស់ថៃ។
លោកបានបញ្ជាក់ថា ការជំរុញឱ្យភាគីកម្ពុជារុះរើផ្ទះទាំង១៨ខ្នង នឹងដាក់បញ្ចូលនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) នៅពេលខាងមុខ ហើយប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមរុះរើ នោះទាហានថៃនឹងប្រើសិទ្ធិដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ចុះទៅរុះរើផ្ទះរបស់ពលរដ្ឋខ្មែរទាំងនោះ។
សូមរង់ចាំអានព័ត៌មានពិស្ដារ!